ខេត្តកំពង់ស្ពឺ៖ កាលពីពេលថ្មីៗនេះ ចោរបានប្រើស្ទីលថ្មីមួយទៀត ដោយធ្វើជាចូលទៅរកទិញទឹកសុទ្ធផឹក ហើយក៏បានសំឡុតកូនក្មេងរបស់អ្នកលក់ យកលុយបានជាង១,០០០ដុល្លារ និងគ្រឿងអលង្ការជាច្រើន ហើយដាក់មេប្រូចបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ នឹង១០នាទីព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០១៦ ស្ថិតក្នុងភូមិរំលិក ឃុំរលាំងគ្រឿល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីក្មេងស្រីរងគ្រោះបានឲដឹងថា បុរសម្នាក់បានចូលមកទិញទឹកសុទ្ធ ហើយក៏សំឡុតគំរាមយកលុយ និងគ្រឿងអលង្ការជាច្រើនសរុបជាង១,០០០ដុល្លា និងគំរាមមិនឥនាងស្រែកទៀតផង ខ្លាចម្តាយ ដែលកំពុងតែ បោកខោអាវ នៅក្រោយផ្ទះលឺ។ តាមសម្តីស្ត្រីជាម្តាយឈ្មោះ ចែម ស្រីស្រស់ អាយុ២៦ឆ្នាំ បានឲដឹងថា ទ្រព្យសម្បត្តិ ដែលក្រុមចោរនោះបានយកមានដូចជា ខ្សែកមាស២ជី លុយខ្មែរ៦៤ម៉ឺនរៀល និងលុយដុល្លារ ៣០០ដុល្លារ សរុបទៅជាង១,០០០ដុល្លារ ក្រោយធ្វើសកម្មភាពរួច ក្រុមចោរទាំងនោះបាននាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក សងស៊េរី២០១៥ ពណ៌ខ្មៅ រត់គេចខ្លួនដោយសុវត្ថិភាព។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះមិនបានដាក់ពាក្យ បណ្តឹងទេ ដោយសារតែគាត់អស់ជំនឿលើសមត្ថកិច្ច ណាមួយគាត់ រវល់ធ្វើការផង នោះទើបគាត់មិនប្តឹងតែម្តងទៅ។ សេម ខ្មែរណូត
↧
ល្បិចថ្មី! ចូលទិញទឹកសុទ្ធ សំឡុយកូនក្មេងយកលុយបានជាង១,០០០ដុល្លារ និងគ្រឿងអលង្ការជាច្រើន ហើយរត់គេចខ្លួនបាត់
↧
បុរសម្នាក់ប្រើដៃសម្រេចកាមខ្លួន ហួសកំរិតរហូតដល់ស្លាប់
បុរសម្នាក់នៅទីក្រុង New York បានត្រូវគេប្រទះឃើញស្លាប់នៅ ក្នុងផ្ទះរបស់ខ្លួន ហើយមូលហេតុដែលស្លាប់គឺ មកពីគាត់ធ្វើការសម្រេចកាម ខ្លួនឯងច្រើនពេក។ បុរសម្នាក់នេះមានអាយុ ៤៨ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងផ្ទះខ្លួន ក្បែរកុំព្យូរទ័រដែលដាក់នៅលើតុ។ ពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចមិនបាច់សង្ស័យច្រើននោះទេ គឺអាចដឹងពីមូលហេតុស្លាប់របស់ បុរសនោះភ្លាមៗតែម្ដង។ កុំព្យូទ័រដែលនៅក្បែរសាកសពគាត់នោះ គឺមានបើកគេហទំព័ររឿងអាសអាភាសចោល ចំណែកឯសាកសពរបស់គាត់ គឺមានភាពអាក្រាតទៅទៀត ដែលសមត្ថកិច្ចអាចសន្និដ្ឋានបានថាគាត់ស្លាប់បណ្ដាលមកពីការសម្រេច កាមឲខ្លួនឯងច្រើនពេកពេល ដែលកំពុងតែមើលរឿងដែលមានឈុតឆាកក្ដៅសាច់។ ផេង ខ្មែរណូត ប្រភព៖ asiantown
↧
↧
បើកក្នុងស្ថានភាពស្រវឹង និងលឿនដល់ផ្លូវកែងបត់ មិនទាន់ដួលស្លាប់ទាំង៣នាក់
កំពង់ធំ ៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៣និង ៥០នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ត្រង់ចំណុចភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1i 0100 បើកបរដោយឈ្មោះ សឿ សាំ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិពោធិរោង ឃុំ បន្ទាយស្ទោង ស្រុកស្ទោង បានបើកបុកដើមឈើបណ្តាល ឲ្យស្លាប់នៅនិងកន្លែងកើតហេតុទាំង៣នាក់ ។ អ្នករួមដំណើរ២នាក់ ដែលមានឈ្មោះ ព្រុច ព្រំ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ ឃុយ ខៃ ភេទប្រុស អាយុ២៤ឆ្នាំ ។ ដោយមូលហេតុបើកបរក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន នៅត្រង់ចំណុចផ្លូវកែង ។ ករណីនេះសមត្ថកិច្ចជំនាញបាន ចងក្រងសំណុំរឿងតាមនីតិវិធី ព្រមទាំងប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
↧
ចំហទ្វារផ្ទះទាំងកណ្តាលអាធ្រាត្រ ជនសង្ស័យឃើញទំនង ចូលទៅចាប់រំលោភ តែ….
ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ វេលា ម៉ោង១និង៣០នាទីរំលងអាធ្រាត នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជនរងគ្រោះឈ្មោះ គុំ រត្ថា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាង លើ ។ ជនសង្ស័យឈ្មោះ អ៊ុត សុវណ្ណដេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់នៅលើផ្ទះជាមួយកូនប្រុសអាយុ៩ឆ្នាំ ពេលនោះជនសង្ស័យបាន ដើរមកពីផឹកស្រាពេលមកដល់មុខផ្ទះជនរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយក៏ឃើញទ្វារផ្ទះចំហរពេលនោះជនសង្ស័យក៏បានឡើងទៅលើផ្ទះជនរងគ្រោះ រួចដើរចូលក្នុងបន្ទប់ឃើញ ជនរងគ្រោះកំពុងដេក ជនសង្ស័យក៏រកចាប់រំលោភជនរង គ្រោះ ដោយទៅដេកអោបជនរងគ្រោះពីក្រោយ ពេលនោះ ជនរងគ្រោះដឹងខ្លួន ក៏បានស្រែក ហើយជនសង្ស័យក៏បាន ចាប់ខ្ទប់មាត់ជនរងគ្រោះកុំអោយស្រែក រួចជនរងគ្រោះ ក៏បាន រើបំរាស់ចេញ ហើយលើកកូនអោបរត់គេចចេញ ចំណែកជន សង្ស័យក៏រត់គេចខ្លួនបាត់ដែរ ។ លុះដល់ម៉ោង១៣និង០០នាទីថ្ងៃដដែលសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាល […]
↧
បុកស្លាប់ទៀតហើយ! នារី២នាក់ត្រូវរថយន្តបាញ់បេតុង បុកស្លាប់យ៉ាងអាណោចអាធ័ម នៅក្បាលថ្នល់
រាជធានីភ្នំពេញ៖ នារី២នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រប្រភេទបាញ់បេតុងបុកកិនពីលើម៉ូតូនៅចំណុចផ្លូវព្រះមុន្នីវង្សច្រមុះជ្រូកក្បាលថ្នល់សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់។ រថយន្តបង្កបើកបរដោយតៃកុងឈ្មោះ រិន ប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំភូមិព្រែកទាល់ សង្កាត់ចោមចៅ ខណ្ឌមានជ័យ ដែលមានស្រុកកំណើត នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបើករថយន្តម៉ាកFUSOមានស្លាកលេខភ្នំពេញ5A-0030 របស់ក្រុមហ៊ុន ហុងគន់(GCM)នៅផ្លូវមុន្នីរ៉េតជិតវត្តនួនមុន្នីស្ទឹងមានជ័យ។ ដោយឡែកនារីរងគ្រោះដែលស្លាប់ទាំង២នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះជិះម៉ូតូម៉ាកwave ពណ៍ខ្មៅស្លាកលេខភ្នំពេញ1FA-9102 ដែលធ្វើអោយប្រជាពលរដ្ឋនៅទីបានចោមរុមមើលហើយមានការរន្ធត់អាណិតអាសូយ៉ាងខ្លាំង។ តាមការរៀបរាប់ជនបង្កឈ្មោះ រិន ប្រុស បានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានបើករថយន្តនេះទៅបាញ់បេតុងនៅឯម្តុំចាក់អង្រែរួចក៏បើកត្រឡប់មកក្រុមហ៊ុនវិញក្នុងគោលបំណងទៅហូបបាយដោយបានឆ្លងកាត់ចំណុចខាងលើក្នុងទិសដៅស្របគ្នាពីកើតទៅលិច ដែលជាកន្លែងទីប្រជុំជនផងគាត់បានជ្រុលចង្កូតបុកកិនតែម្តង។ ក្រោយពេលកើតហេតុភ្លាមរថយន្តខាងលើបានព្យាយាមបើករត់បានប្រមាណ៥០ម៉ែត្រត្រូវបានសមត្ថកិច្ចនៅគោលដៅនោះឃាត់ខ្លួនបានភ្លាមៗរួចនាំទៅអធិការខណ្ឌចំការមនដើម្បីជៀសវៀងធ្វើអោយប្រជាពលរដ្ឋមានកំហឹងជាមួយ។ បច្ចុបកបន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការចរាចរណ៍ជើងគោករីឯជនបង្កឃាត់ខ្លួនបណ្ណោះអសន្ននៅអធិការខណ្ឌចំការមនចំណែកសពនារីជនរងគ្រោះទាំង២នាក់ត្រូវបានដំណល់នៅវត្តសំបួរមាសដើម្បីស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលទៅធ្វើបុណ្យ។ បញ្ញា ខ្មែរណូត
↧
↧
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២ ខែមិថុនា កើតឡើង១៥លើកស្លាប់៧នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់
ភ្នំពេញ ៖យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក (យប់ ៦លើក) បណ្តាលអោយមនុស្សស្លាប់ ៧នាក់ ( ស្រី ៣នាក់ ) រងរបួសធ្ងន់ ១៤នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៧នាក់ ( ស្រី ១នាក់ ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២៦គ្រឿង រួមមាន ម៉ូតូចំនួន ១៥គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រេឿង រថយន្តធុនធំ ចំនួន ២គ្រេឿង យានផ្សេងៗ ៣គ្រេឿង និងអ្នកថ្មើរជើង ១នាក់ ។ ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បេឿង ៨លើក ( […]
↧
ឃាត់អ្នកជិះម៉ូតូធំចំនួន ២៣ នាក់មកធ្វើការសាកសួររកឃើញករណីល្មើសមួយចំនួនៈ
នៅយប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦ ដោយបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានណែនាំឲ្យកម្លាំងជំនាញ ដែលមានឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកម្លាំងបង្ការបង្ក្រាបចេញឃាត់ក្រុមក្មេង ដែលជិះម៉ូតូធុនធំ មានលក្ខណៈទ្រង់ទ្រាយ ( ជាក្រុម ) នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។ ក្នុងប្រតិបត្តិការនេះមានមនុស្សចំនួន ២៣ នាក់ និងម៉ូតូធុនធំចំនួន ២៣ គ្រឿង ត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការសាកសួរ និងស្រាវ ជ្រាវ ។ សូមជំរាបជូនថា កន្លងទៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងតាមបណ្តាស្រុកមួយចំនួន មានក្រុមក្មេងជិះម៉ូតូធុនធំៗ បង្កភាពអនាធិបតេយ្យ ដោយការជិះក្នុងល្បឿនលឿនៗ បង្កជាសម្លេងម៉ូតូ និងស៊ីប្លេខ្លាំងៗ ជិះជាក្រុមពេញផ្លូវ បង្ហោះ ឬប្រណាំងប្រជែងគ្នា ស្រែកហូរកញ្ចៀវឡូឡា ទាំងយប់អាធ្រាតុ មានករណីខ្លះឈានដល់បង្កហិង្សា វាយតប់ ដេញកាប់ចាក់គ្នាទៀតផង ។ […]
↧
យុវជនម្នាក់គិតខ្លីចង.កសម្លាប់ខ្លួនព្រោះខឹងម្តាយមិនឲ្យជិះម៉ូតូ
កណ្តាល ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៦និង 00នាទីមានករណីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន ចំណុច ខ្ពបអូកំភ្លៀញ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ លុះដល់ម៉ោង៧និង១៥នាទី ក្រុមគ្រួសារ បានជូនដំណឹងដល់សមត្ថកិច្ចប៉ុស្តិឲ្យបានដឹងពីរឿងហេតុ ដែលបានកើតឡើង។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈុំ រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ វត្ឋុតាងដែលជនរងគ្រោះយកទៅប្រព្រឹត្តមាន ក្រម៉ាក្រឡា ពណ៌ក្រហមលាយស ចំនួន១។ គួររំលឹកថា មុនពេលកើតហេតុនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២0១៦វេលាម៉ោង១៥និង00នាទី ជនរងគ្រោះបានសុំម៉ូតូម្តាយ ជិះដើរលេង តែម្តាយមិនឲ្យម៉ូតូទៅជនរងគ្រោះជិះទេ ជន រងគ្រោះក៏តូចចិត្តខឹងម្តាយ ប៉ុន្តែជនរងគ្រោះមិននិយាយអ្វីទេ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១ និង 00នាទី ជនរងគ្រោះបានជិះកង់ចេញពីផ្ទះបាត់រហូតដល់វេលា ម៉ោ១៥និង00នាទី ទើបត្រឡប់មកផ្ទះវិញ ហើយដេកលើ អង្រឹងក្រោមផ្ទះមិននិយាយស្តីអ្វីទាំងអស់ រហូតដល់យប់ […]
↧
ឃាត់ខ្លួនក្មេងប្រុស អាយុទើបតែ១២ឆ្នាំ កំពុងឈរលក់ថ្នាំញៀន
រាជធានីភ្នំពេញ៖ គ្រឿងញៀនចំនួន៥៩កញ្ចប់ដែលក្មេងប្រុសម្នាក់អាយុ១២ឆ្នាំ កំពុងតែឈរលក់ថ្នាំញៀននៅម្ដុំរោងចក្រឆ្នាំងផ្លូវរទេះភ្លើងត្រូវបានកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនសួរនាំនិងឆែកឆេររកឃើញសារធាតុញៀនជាក់ស្តែងតែម្តង ។ ករណីខាងលើនេះបានធ្វើឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ចំណុចផ្លូវរទេះភ្លើង ក្រុម១០៩ ភូមិ២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍បឹងកក់ទី២បានឲ្យដឹងថា ក្មេងដែលឃាត់ខ្លួនមានឈ្មោះ សាំ ម៉ារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ នៅក្បែររបងសាលាតិចណូ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ ប្រភពដដែរបានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្មេងប្រុសម្នាក់នេះកំពុងឈរស្ពាយថង់ដាក់សារធាតុញៀនត្រៀមលក់ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកក់២ ឃើញមានលក្ខណៈសង្ស័យ ក៏ឃាត់ខ្លួនឆែកឆេរ ឃើញមានសារធាតុញៀនចំនួន៥៩កញ្ចាក់ជាក់ស្ដែង រួចនាំមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំរកមេខ្លោងផងដែរ ។ បើយោងតាមសម្ដីរបស់ក្មេងប្រុស សាំម៉ារ៉ា បានឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនបានដើរលក់ផ្ការតាមភ្លើងស្តុប ហើយដោយសារតែរូបខ្លួនមកលក់សារធាតុញៀននេះគឺគេឲ្យដើរលក់ដោយក្នុង១ថ្ងៃបានកំរៃ៣មឺុនរៀល ហើយរូបគេទើបតែងតែដើរលក់ថ្នាំញៀននេះ បានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នក្មេងប្រុសនិងថ្នាំញៀនចំនួន៥៩កញ្ចប់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២បញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី ៕ សេម ខ្មែរណូត
↧
↧
សែលកាត ប្រគល់រង្វាន់ទូរស័ព្ទ Samsung Galaxy S7 Edge ដល់អតិថិជន 5 រូប
នៅថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2016 នេះ ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត បានធ្វើការប្រគល់រង្វាន់ទូរស័ព្ទ Samsung Galaxy S7 Edge ដល់អតិថិជនរបស់ខ្លួនចំនួន 5 រូប ដែលបានឈ្នះពីកម្មវិធីភ្ជាប់គម្រោង XG6។ តំណាងក្រុមហ៊ុនសែលកាត បានឲ្យដឹងថា កម្មវិធី ភ្ជាប់គម្រោង XG6 ឈ្នះទូរស័ព្ទ Samsung Galaxy S7 Edge គឺជាសប្តាហ៍ទីពីរ ដោយយើងមានរង្វាន់ទូរស័ព្ទ 5 គ្រឿងដែលត្រូវប្រគល់ជូនពួកគាត់ដែលទី1ឈ្មោះ Mr. Cheam Khunnat 095 888 858 (Not come) ទី2 Mr. Sa Sineth 012 777 506 ទី3 017 959 959 Mr. Naung Vicheth 017 959 […]
↧
សឹង្ហបុរីកម្ទេចចោលភ្លុកដំរីជិត៨តោន មានតម្លៃ ១៣លានដុល្លារសឹង្ហបុរី ដើម្បី…
សឹង្ហបុរី៖ ថ្មីៗនេះ អាជ្ញាធរប្រទេសសឹង្ហបុរី បានធ្វើការរឹបអូសភ្លុកដំរី យ៉ាងច្រើនយកមកកម្ទេចចោលទាំងអស់ ព្រោះតែចង់ផ្ញើជាសារទៅ ដល់ប្រជាជនទាំងអស់ឲបានដឹង និងចូលរួមអភិរក្សសត្វព្រៃផ្សេងៗ។ ភ្លុកដំរីទាំងនោះមានប្រហែលជាជិត ៨តោន ហើយមានតម្លៃ ១៣លានដុល្លារសឹង្ហបុរីស្មើនឹង ៩.៥៦លានដុល្លារអាមេរិច។ ភ្លុកទាំងអស់ត្រូវបានអាជ្ញាធរស្បៀងអាហារ និងកសិកម្មរឹបអូស ហើយយកទៅដាក់ចូលក្នុងម៉ាស៊ីន កិនកម្ទេចថ្មទាំងអស់ ដើម្បីឲភ្លុកទាំងអស់នោះក្លាយ ទៅជាផេះ ហើយផេះទាំងនោះនឹងយកទៅធ្វើជាជីផ្សេងៗ ដើម្បីជាប្រយោជន៍ទៅដល់វិស័យកសិកម្ម។ អាជ្ញាធរសិង្ហបុរីធ្វើបែបនេះ ព្រោះតែចង់ផ្ញើសារឲប្រជាជនគេដឹង និងជួយអភិរក្សសត្វព្រៃដែលជិតផុតពូជ ហើយក៏រួមគ្នាបញ្ឈប់ការបាញ់សម្លាប់សត្វព្រៃផងដែរ។ ផេង ខ្មែរណូត ប្រភព៖ People’s Daily
↧
រឿងអាស្រូវចិនបន្លំលក់សាច់មនុស្សជាសាច់គោ ត្រូវបានលាតត្រដាងការពិត
កាលពីពេលថ្មីៗនេះមានរឿងអាស្រូវមួយក្នុងទីផ្សារប្រទេសចិនបានកើតឡើង ក្រោយពីមានរូបភាពក្នុងឧស្សាហកម្មផលិតសាច់ជាច្រើនសន្លឹងត្រូវបានគេចែករំលែងយ៉ាងកក្រើក ក្នុងបណ្តាញសង្គម Facebook។ អមជាមួយរូបភាពសាច់ស្រស់ជាច្រើនសន្លឹកនោះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា សាច់ស្រស់ទាំងនេះគឺសាច់មនុស្សដែលចិនបាននាំយកទៅលក់ក្នុងប្រទេសហ្សំប៊ី ដោយបន្លំធ្វើជាសាច់គោ។ ហើយម្ចាស់គណនី Facebook រូបនោះបានបន្តថា ការធ្វើដូចនេះដោយសារចិនគ្មានកន្លែងគ្រប់គ្រាន់ដើម្បីទុកសាកសពមនុស្សស្លាប់។ បន្ទាប់ពីមានរឿងអាស្រូវនេះកើតឡើង លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហ្សំប៊ីបានចេញមុខបកស្រាយថា ព័ត៌មាននេះមិនមែនជារឿងពិតទេ ហើយអ្នកដែលផ្សព្វផ្សាយព័ត៌មានបំផ្លើសកាពិតនេះ គ្រាន់តែចង់បំផ្លាញទំនាក់ទំនងល្អរវៀងចិន និងហ្សំប៊ីប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូតដដែលនេះបានអះអាងថា រូបភាពទាំងនោះគឺជារូបភាពដែលគេរៀបចំឡើងក្នុងផ្សារ Smithfield ក្នុងទីក្រុងឡុងដ៍ដើម្បីបង្កើតជាវីដេអូហ្គាម Resident Evil 6 តាំងពីឆ្នាំ ២០១២ ម្លេះ។ ក្រោយពីមានការអះអាង និងពិនិត្យយ៉ាងច្បាស់លាស់ ទើបអនុរដ្ឋមន្រ្តីក្រសួងការពារជាតិហ្សំប៊ីបានទទួលស្គាល់ថាព័ត៌មានជាព័ត៌មានមិនពិត និងមកសុំអភ័យទោលចំពោះឯកអគ្គរដ្ឋទូតចិនជា សារធារណៈ៕ ដោយ ភក្តី ខ្មែរណូត ប្រភព makeyourlifehealthier
↧
នឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមិថុនា
រាជធានីភ្នំពេញ៖ តាមការឲដឹងនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ខ្យល់មូសុងនីរតីនិងបន្តបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲមានភ្ញៀងធ្លាក់នៅតាមតំបន់មួយចំនួន ជាពិសេសមានបាតតុភូតខ្យល់បោកបង់ខ្លាំងនៅតំបន់ឆ្នេរ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នខ្ពស់! សេម ខ្មែរណូត
↧
↧
គួរឲអាណិត! ស្ត្រីម្នាក់សម្រាលកូនតែម្នាក់ក្នុងបន្ទប់ រហូតដល់សន្លប់បាត់ស្មារតី
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានសន្លប់បាត់ស្មារតីនៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន ក្រោយពេលសម្រាលកូនតែម្នាក់ឯង ដោយហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង០៥នាទីថ្ងៃទី ១៤ មិថុនា២០១៦នេះ នៅក្នុងបន្ទប់ផ្ទះជួល អាគារ៧ជាន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ១ ជិតរោងចក្រ (ញូវស្តារ) ខេត្តព្រះសីហនុ ។ តាមការឲដឹងពីអ្នកជិតខាងឲដឹងថា គាត់បានឭសម្លេងកូនង៉ាយំ គាត់នឹកសង្ស័យថាស្ត្រីម្នាក់ដែលនៅបន្ទប់ជិតនោះ ប្រហែលជាសំរាល់កូន ពេលរូបគាត់មកគោះទ្វាបន្ទប់មិនឭឆ្លើយតប ឭតែសំលេងក្មេងយំ ក៏ភ័យឆោឡោឡើង ស្រែកហៅគេឯងឲ្យគាស់ទ្វា ស្រាប់តែឃើញ ស្ត្រីរូបនោះបានសម្រាលកូនរួចរាល់ និងសន្លប់បាត់ស្មារតីទៅហើយ។ ស្ត្រីរូបនោះមានឈ្មោះ យ៉ុង ស្រីឡា អាយុជាង២០ឆ្នាំ ជាកម្មការនីនៅរោងចក្រញូវស្តារ មិនមានបងប្អូន និង(ប្ដី)ទេ។ ក្រោយកើតហេតុ គេបានទូរស័ព្ទហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកចំការចេក មកដឹកយកសម្រាកនៅមន្ទីរពេទ្យហើយ ។ សេម ខ្មែរណូត
↧
ឆ្នាំ២០១៥ ទីផ្សារលក់អាវុធធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
តំបន់អាស៊ីប៉ាស៊ីហ្វិក ក្លាយជាទីផ្សារលក់អាវុធ ដែលបានស្គាល់ការលូតលាស់និងកើនឡើងយ៉ាងខ្លាំងក្នុងកំរិត ប្រមាណ១១,៣% នៅឆ្នាំ២០១៥ ពោលគឺមានទំហំដល់ទៅ ៦៥ពាន់លានដុល្លារអាមេរិក។ គិតជាសរុបសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ការនាំចូលលអាវុធបានកើនឡើងដល់ទៅ ៧១% នៅរវាងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦។ ហើយបើក្នុងកំរិតពិភពលោក ទីផ្សារអាវុធបានកើនឡើង៦៦ពាន់លានដុល្លារ នៅរវាងឆ្នាំ២០១៤និង២០១៥។ ខាងប្រទេសនាំចេញវិញ អាល្លឺម៉ង់ក្លាយជាប្រទេសលក់អាវុធលំដាប់ទីប៣ បន្ទាប់មកបារាំង ទី៤ និងអង់គ្លេសជាប់លេខ៥ ហើយ អាមេរិកនិងរុស្ស៊ី នៅតែជាប្រទេសលក់អាវុធធំជាងបង្អស់ទីមួយនិងទីពីរ ដដែល ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
↧
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្ត នៅតាមតំបន់ទាំងនេះ
រាជធានីភ្នំពេញ៖ នៅរសៀសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជាបានសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី19 ខែមិថុនា ឆ្នាំ២០១៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម។
↧
ចិននឹងធ្វើការវះកាត់ ផ្លាស់ប្តូរក្បាលមនុស្ស ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ
ចិន៖ បុរសជនជាតិចិនម្នាក់បានជួបនូវរឿង មិនគួរកើតមួយដោយលោកបានលេងបោកចំបាប់ ជាមួយនឹងមិត្តភក្ដិរបស់ខ្លួនខុសបច្ចេកទេសកាលពី ៦ឆ្នាំមុន ធ្វើឲអវៈយវៈរបស់គាត់ពីត្រឹមកញ្ចឹងកចុះ ទៅកម្រើកលែងបានទាំងអស់។ បុរសនេះមានឈ្មោះថា Wang ឆ្នាំនេះមានអាយុ ៦២ឆ្នាំហើយ។ គាត់ធ្លាប់ជាបុគ្គលិកធ្វើការ នៅរោងចក្រឧស្ម័នមមួយកន្លែង ប៉ុន្ដែគាត់បានចូលនិវត្តន៍ចាប់តាំង ពីពេលគាត់ធ្វើការកម្រើករាងកាយមិនបានមក។ ប៉ុន្ដែនៅថ្មីៗនេះ លោក Wang បានធ្វើការស្ម័គ្រចិត្តធ្វើជា បុរសចិនមុនគេ ដែលនឹងសាកល្បងការវះកាត់ប្ដូររាងកាយ ដើម្បីរកក្ដីសង្ឈឹមក្នុងការកម្រើក ដើររត់លេងម្ដងទៀត។ ការវះកាត់ប្ដូររាងកាយនេះ គឺជាគំនិតមួយរបស់លោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះថា Ren Xiaoping មកពីសកលវិទ្យាល័យវេជ្ជសាស្រនៃទីក្រុង Harbin ដោយការវះកាត់នេះគឺគាត់បានធ្វើឲ មានភាពជោគជ័យទៅលើសត្វកណ្ដុរ រងចាំតែការសាកល្បងលើមនុស្សតែប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិត Renបានបន្ដថា ការវះកាត់នេះតម្រូវឲមានសារពាង្គកាយនៅរស់ ២របស់មនុស្ស។ បន្ទាប់មកលោកនឹងធ្វើការកាត់ក្បាល និងបណ្ដាច់ឆ្អឹងករបស់មនុស្សទាំង ២នោះចេញពីខ្លួន ហើយដាក់បំពង់សុវត្ថិភាព ដើម្បីនាំឈាមឲចេញចូលពេលដកក្បាលចេញហើយនោះ។ ក្បាលទាំង២ ដែលដកចេញនោះ គឺគាត់ត្រូវធ្វើការដូរវាដោយដាក់ ចូលលើសារពាង្គកាយឆ្លាស់គ្នា ហើយដាប់ឆ្អឹងកញ្ចឹងកចូល ឲជាប់ជាមួយនឹងឆ្អឹងកវិញ។ ធ្វើបែបនេះមនុស្សនោះអាចទទួលបាននូវខ្លួនប្រាណថ្មីមួយ ហើយវាក៏អាចជាក្ដីសង្ឈឹមរបស់លោក Wangផងដែរ។ យ៉ាងណាមិញ អ្នកជំនាញ និងវេជ្ជបណ្ឌិតមួយចំនួនបានធ្វើការ ជំទាស់នូវគំនិតមួយនេះ ព្រោះថាវាគឺគ្រោះថ្នាក់ខ្លាំងណាស់ ដល់អាយុជីវិតមនុស្ស ហើយវាក៏មិនមែនជារឿង ដែលងាយស្រួលធ្វើនោះដែរ។ ប្រសិនបើការដូរក្បាលនោះខុសបច្ចេកទេសអ្វីមួយតែបន្ដិចនោះ ជីវិតមនុស្សទាំង ២នាក់ដែលត្រៀមធ្វើការប្ដូរក្បាលនោះនឹងលែងមានទៀតហើយ។ ផេង ខ្មែរណូត ប្រភព៖ us24h
↧
↧
ក្មេងអាយុ២ខួបលង់ទឹកពាង ជីតាខំដឹកយកទៅឲគ្លីនិកជួយ តែខាងគ្លីនិកមិនទទួល (មានវីដេអូ)
ខេត្តបាត់ដំបង៖ គួររន្ធត់បំផុត ដោយកុមារតូចម្នាក់អាយុត្រឹម២ខួបម្នាក់ បានលង់ទឹកពាង ហើយត្រូវអាណាព្យាបាល យកទៅកាន់មន្ទីរគ្លីនិកព្យាបាល តែក្រុមគ្រូពេទ្យមិនទទួលព្យាបាល។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ ប្រភពពត៌មានបានឲដឹងថា គេឃើញបុរសវ័យចំណាស់ម្នាក់ បានលើកលីកុមាររងគ្រោះរត់ចូល ទៅកាន់គ្លីនិចចំនួន២គឺគ្លីនិក សំរាកព្យាបាល ហេង ឈុន និងកន្លែងវិជ្ជបណ្ឌិត ជា ពៅ ឲ្យជួយពិនិត្យព្យាបាល តែគេមិនទទួលព្យាបាលឡើយ។ ក្រោយត្រូវគ្លីនិក២កន្លែងនោះបដិសេធ បុរសជាឪពុកបានបន្តលីកូន ដឹកតាមម៉ូតូទៅព្យាបាលកន្លែងផ្សេងទៀត។ ករណីនេះមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ដោយសារតែគ្លីនិកទាំង២នោះ មិនព្រមទទួលព្យាបាលក្មេងតូចនោះ ឲអស់លទ្ធភាពសិន មុននឹងរុញបន្តឲទៅព្យាបាលកន្លែងផ្សេង។ សេម ខ្មែរណូត
↧
កម្មវិធី #LIVEYOURMUSIC របស់ស្រាបៀរ HEINEKEN នឹងមកដល់ក្រុងសៀមរាប ចុងសប្តាហ៍នេះ
បន្ទាប់ពីកម្មវិធីតន្ត្រីសកលថ្មីរបស់ស្រាបៀរ Heineken ដែលមានឈ្មោះថា #LiveYourMusic បានទទួលជោគជ័យយ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ កម្មវិធីពិសេសនេះនឹងបន្តដំណើរមកដល់ខេត្តសៀមរាប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់ម៉ាកសញ្ញានេះក្នុងការពង្រឹងវិស័យតន្ត្រីទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីពិសេសលើកនេះគ្រោងនឹងប្រារព្ធធ្វើឡើងនៅក្លិប Cheers នៅក្នុងខេត្តសៀមរាបនៅថ្ងៃសៅរ៍ទី ១៨ ខែមិថុនាខាងមុខនេះ ចាប់ពីម៉ោង ២១ យប់តទៅ មានទីតាំងស្ថិតនៅលើផ្ទះលេខ ៨២ ផ្លូវលេខ ០៨ ផាប់ស្រ្ទីត (Pub Street) នៅក្នុងក្រុងសៀមរាប។ កម្មវិធីតន្រ្តីផ្ទាល់ និងកម្សាន្តសប្បាយៗ ដែលមានឈ្មោះថា ” Takeover ” នៅក្លិប Cheers នឹងមានការចូលរួមសម្តែងពីឌីជេ Lady Anna មកពីប្រទេសម៉ាឡេស៊ី និងកំពូលតារាចម្រៀងហ៊ីបហប់ខ្មែរលោក Bross La ព្រមទាំងក្រុមរាំក្បាច់ប្លែកអស្ចារ្យ និងក្រុម Universo Robots ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកដើម្បីបង្កបរិយាកាសនាពេលរាត្រីសែនសប្បាយរីករាយជាហូរហែរពេញមួយរាត្រី។ កម្មវិធីតន្រ្តីផ្ទាល់ Live Your Music របស់ស្រាបៀរ Heineken គឺជាស៊េរីនៃកម្មវិធីជាច្រើនដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបចាប់ពីខែឧសភា ដល់ខែ […]
↧
ចូលបត់ជើងក្នុងព្រៃប្រទះឃើញសាកសពស្ត្រីម្នាក់ពុំស្គាល់អត្តសញ្ញាណ
ករណី ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៩ និង១០នាទី នៅដីក្រុមហ៊ុន លីយ៉ុងផាត់ ក្រុម៦ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មានប្រជាជនម្នាក់ បានចូលទៅបត់ជើងធំក្នុងព្រៃ ហើយប្រទះឃើញសាកសព ស្ត្រីម្នាក់ពុំស្គាល់អត្តសញ្ញាណ ។ ស្ត្រីរងគ្រោះពុំស្គាល់ឈ្មោះមានស្លាកស្នាមលើសព ហើម ស្អុយរលួយដង្កូវចោះ ស្នាមវាយបែកក្បាលផុងលលាដ៍ ផ្ទៃមុខ ឡើងជាំខ្មៅ បាក់ធ្អឹងកំភួនដៃស្តាំ ។ វត្ថុតាងដែលបន្សល់ទុករួមមាន ៖ កាបូបស្ពាយពណ៌ក្រហម១, វ៉ែនតាពណ៌ក្រហម១, ដបទឹកចោះដាក់ទុយយោ១ , ដំបង ឈើ១ , មួកកាតឹប១ , ស្បែកជើង១គូរ ។ ករណីខាងលើនេះសមត្ថកិច្ចបានសន្និដ្ឋានថា ជាឃាតកម្ម វាយសំលាប់ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
↧